ករណីឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅស្រុកបវេល

  • 2022-05-10 09:38:43
  • Views 13

Shares

បាត់ដំបង៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី ត្រង់ចំនុចក្រុមទី០២ ភូមិព្រៃទទឺង២ ឃុំបវេល ស្រុកបវេល មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង ម្ចាស់ផ្ទះឈ្មោះ ឈូ គឹមឡុង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

តាមការរាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា ផ្ទះថ្មដែលត្រូវអគ្គិភ័យលេបត្របាក់ខាងលើ មានទំហំ ៨ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ដែលបណ្ដាលអោយខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ (គិតជាទឹកប្រាក់ចំនួន៤.០០០ដុល្លា ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វទេ។ ចំពោះមូលហេតុគឹបណ្តាលមកពីឆ្លងចរន្តអគ្គិសនីខណៈពេលម្ចាស់ផ្ទៈមិននៅចាក់សោចោល។

ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន ជាអធិការបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យនគរបាលស្រុកចំនួន០១គ្រឿង សហការជាមួយរថយន្ដពន្លត់អគ្គិភ័យក្រុមហ៊ុនបុរី យិនម៉ាន់យីអានចំនួន០២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ២ឡាន៕

003