ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​2​ ប្ដូរ​ថ្ងៃ​ប្រកួត

  • 2018-05-11 03:02:28
  • Views 615

Shares

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ ក្រោមប្រធានបទ «កីឡាដើម្បីសន្តិភាពនិងការអភិវឌ្ឍ» បានផ្លាស់ប្តូរថ្ងៃប្រកួតដោយថយពីកម្មវិធីប្រកួតមុនចំនួន១ថ្ងៃ ។ ជាមួយគ្នានេះការដាក់សំណើសុំព្រះរាជទានភ្លើងគប់ពីព្រះមហាក្សត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដង្ហែយកមកដុតបំភ្លឺក្នុងពិធីបើកការប្រកួតក៏បានធ្វើរួចរាល់ហើយដែរគឺរង់ចាំតែការឆ្លើយតបពីព្រះមហាក្សត្រប៉ុណ្ណោះ។

យោងតាមកម្មវិធីថ្មី ការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវចាប់ផ្តើមធ្វើពីថ្ងៃទី២៤ ខែឧសភា និងបិទនៅថ្ងៃទី៤ ខែមិថុនា គឺខុសពីកម្មវិធីប្រកួតចាស់ដែលត្រូវចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ធ្វើឱ្យកម្មវិធីប្រកួតរបស់កីឡាទាំង២៧ប្រភេទក៏ផ្លាស់ប្តូរទៅតាមហ្នឹងដែរ ។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្វាយលិខិត១ច្បាប់ដល់ព្រះមហាក្សត្រស្នើសុំព្រះរាជទានភ្លើងគប់ពីព្រះអង្គ ដើម្បីដង្ហែចេញពីព្រះបរមរាជវាំង មកដុតបំភ្លឺគប់នៅពហុកីឡដ្ឋានជាតិជាកន្លែងប្រារព្ធពិធីបើកការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។

ខាងក្រោមនេះជាតារាងការប្រកួតកីឡាទាំង២៧ប្រភេទនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ
លើកទី២ ឆ្នាំ២០១៨ ៖

 

AA03_1
AA04
Recently Posts