រថយន្ត​២​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​យុវជន​ម្នាក់​

  • 2018-05-07 02:38:45
  • Views 450

Shares

ឧត្តរមានជ័យ ៖ នៅថ្ងៃសៅរ៍ ៦ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៣៥នាទី មានកណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធំ និងរថយន្តធំ លើកំណាត់ផ្លូវខេត្តលេខ ២៦២៥ ចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ស្ថិតក្នុងភូមិ កណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ ។

អ្នកបើកបររថយន្ត Nissan ឈ្មោះ ឡូត ធី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ គង់តាណឹង ឃុំគង់តាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បើកបររថយន្តម៉ាក Nissan ពណ៌ស ចំណុះ៥តោន ស៊េរីឆ្នាំ២០០០ គ្មានស្លាកលេខ ក្រោយកើតហេតុរត់គេចខ្លួនបាត់ ។

អ្នកបើកបររថយន្ត Hyundayឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង

AA1
ខេត្តឧត្តរមានជ័យ បើកបររថយន្ត ម៉ាក Hyunday ៥ តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7956 ឆ្នាំ១៩៩៧ ( ស្លាប់នៅកន្លែងកើតហេតុ ) ។

ផ្នែកជំនាញបានធ្វើការវាស់វែងរួច បានប្រគល់សាកសព ឲ្យសាច់ញាត្តិដើម្បីទៅធ្វើបុណ្យ និងយករថយន្តទាំងពីរមករក្សានៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីរថយន្តម៉ាកនីសាន់បើកបរក្នុងល្បឿន ៕

Recently Posts