កម្លាំង​ជំនាញ​នាយកដ្ឋាន​ភស្តុ​ភារ​ និង​សម្ភារៈ​បច្ចេកទេស​ ចុះ​វាស់​កាត់​ឯកសណ្ឋាន​ជូន​នាយ​នគរបាល​ខេត្តកណ្តាល​

  • 2018-05-07 10:19:44
  • Views 423

Shares

កម្លាំងជំនាញនាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស ចុះវាស់កាត់ឯកសណ្ឋានជូននាយនគរបាលខេត្តកណ្តាល

កណ្តាល ៖ នៅព្រឹកថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលនាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស ក្រសួងមហាផ្ទៃចំនួន១០រូប បានចុះមកកាន់ស្នង ការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការវាស់កាត់ឯកសណ្ឋាននគរបាលជាតិ ជូនដល់នាយនគរបាល ចាប់ពីថ្នាក់វរសេនីយ៍ឡើងទៅ ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងថា ដោយសារតែកន្លងមកការបូក សរុបទំហំខ្នាតមិនទាន់ត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងលេខខ្នាតរបស់សាមីខ្លួន ទើបអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចាត់តាំងអោយកម្លាំនគរបាលជំនាញ នៃនាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស ចុះមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅព្រឹកនេះ ដើម្បីធ្វើការវាស់ទំហំខ្នាតរបស់សាមីខ្លួនយកទៅកាត់ អោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។

ការវាស់ខ្នាតទំហំនេះធ្វើឡើងទៅលើមន្ត្រីមានឋានន្តស័ក្តិថ្នាក់វរសេនីយ៍ឡើងទៅ ដោយឡែកថ្នាក់ក្រោមនេះ មន្ត្រីជំនាញអោយសាមីខ្លួនបំពេញលេខខ្នាតដោយខ្លួនឯង ៕

AA3
Recently Posts