ក្រុមការងារយេនឌ័រនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសាកសួរសុខទុក្ខនគរបាលស្ត្រីសម្រាលកូនដល់លំនៅដ្ឋាន
- 2018-05-08 02:39:59
- Views 951
ក្រុមការងារយេនឌ័រនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសាកសួរសុខទុក្ខនគរបាលស្ត្រីសម្រាលកូនដល់លំនៅដ្ឋាន
បាត់ដំបង ៖ នៅថ្ងៃច័ន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ដោយបានការអនុញ្ញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច.សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកស្រីវរសេនិយ៍ទោ រស់.ជីវី ស្នងការរងនិងជាប្រធានក្រុមការងារយេនឌ័រនៃ ស្នងការដ្ឋាន បានដឹកនាំកងកម្លាំងនគរបាលស្ត្រីចំណុះ ស្នងការដ្ឋាន និងកងកម្លាំងនគរបាលស្រុករតនមណ្ឌល ជាច្រើនរូប ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី រស់.កណ្ណិកា នាយរងផ្នែក នៃអធិការដ្ឋាននគរបាល ស្រុករតនៈមណ្ឌល ដែលលោកស្រីបានសំរាលកូននាពេលកន្លងមក បច្ចុប្បន្នស្ថិតនៅភូមិសួរអីឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងពេលសាកសួរសុខទុក្ខនេះ បាននាំយកថវិកាចំនួន ២៨ម៉ឺនរៀល សារ៉ុងពុម្ភចំនួន ០៣ ក្រម៉ាចំនួន ០១ ប្រគល់ជូនផងដែរ៕