នាយ​ឧត្តមសេនីយ៍​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ ទទួល​ជួប​អគ្គលេខាធិការ​រង​មជ្ឈមណ្ឌល​ឡាន​ឆាង​ចិន​

  • 2018-12-18 03:59:22
  • Views 372

Shares

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការរង ឯកឧត្តម Jiang Shui មជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់នៃតំបន់ឡានឆាង មេគង្គ។ មជ្ឈមណ្ឌលសហប្រតិបត្តិឡានឆាង មេគង្គ គឺជាអង្គភាពអន្តរ ជាតិទី១ក្នុងវិស័យប្រតិបត្តិការអនុវត្តច្បាប់នៃតំបន់ឡាន ឆាង មេគង្គ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំអគ្គស្នងការដ្ឋាននគរ បាលជាតិនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។

កិច្ចជំនួបពិភាក្សាប្រមាណជិត២ម៉ោង បានផ្តោតលើរចនាសម្ព័ន្ធនិងការរៀបចំរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់ សន្តិសុខទូទៅឡានឆាង មេគង្គ ដែលជាបញ្ជាការដ្ឋានសហប្រតិបត្តិការយាមល្បាតអនុវត្តច្បាប់ នាយកដ្ឋានព័ត៌មាន និងស៊ើបអង្កេត, សម្របសម្រួលសហប្រតិបត្តិការ, កសាងសមត្ថភាពអនុវត្តច្បាប់ និងនាយកដ្ឋានរដ្ឋបាលទូទៅ ។

ក្នុងជំនួបនោះ ឯកឧត្តម Jiang Shui បានមានប្រសាសន៍កោតសរសើរចំពោះប្រទេសកម្ពុជា ដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ មានស្ថានប័នជំនាញគ្រប់គ្រងក្រុមហ៊ុនសន្តិសុខឯកជន ព្រោះវិស័យសន្តិសុខនេះ គឺជាវិស័យមួយដែលល្អប្រសើរនៅលើពិភពលោក ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិក្នុងប្រសាសន៍ឆ្លើយតបបានសង្កត់ធ្ងន់លើបញ្ហាគ្រប់គ្រងសន្តិសុខ ឯកជន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានលើកថា «ការដែលក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតឲ្យមាននាយកដ្ឋានគ្រប់គ្រងក្រុមហ៊ុនសន្ដិសុខឯកជននេះឡើង គឺដើម្បីចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈសង្គម ដែលជាជំនួយដល់កម្លាំងមានសមត្ថកិច្ច»។

នាយឧត្តមសេនីយ៍អគ្គស្នងការរងបានបញ្ជាក់បន្ថែមថា ភ្នាក់ងារសន្ដិសុខឯកជន គឺជាកម្លាំងជំនួយដ៏សំខាន់ដែលកម្លាំងនគរបាលត្រូវតែឲ្យតម្លៃ ប៉ុន្ដែភ្នាក់ងារសន្ដិសុខឯកជន មិនមែនជាកម្លាំងមានសមត្ថកិច្ចនោះទេ ៕

00001_1
Recently Posts