ពិធី​បើក​សិក្ខាសាលា​ ស្តី​ពី​សុខភាព​នគរបាល​

  • 2019-01-16 04:01:11
  • Views 320

Shares

កែប៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឩត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គណៈបញ្ជាការឯកភាពខេត្តកែប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំពិធីបើកសិក្ខាសាលាស្តីពីសុខភាពនគរបាល។

សិក្ខាសាលាខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈុនស៊ីប អនុប្រធាននាយកដ្ឋានសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ ដោយមានលោកវរសេនីយ៍ឯក យស ភីរិទ្ធ ស្នងការរងផែនការងារអត្តសញ្ញាណកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប និងមន្ត្រីដែលពាក់ព័ន្ធរួមមានស្នងការរងផែនការងារភស្តុភារនិងហិរញ្ញវត្ថុ ផែនការងារអន្តោប្រវេសន៍ ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងលោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការ អធិការរងនិងមន្ត្រីនគរបាលស្រុក ក្រុង ទាំង២ នាយផ្នែកតាមបណ្តាការិយាល័យជំនាញ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ សរុបចំនួន៨៤នាក់ បានអញ្ជើញចូលរួមផងដែរ។

បន្ទាប់ពីលោកវរសេនីយ៍ឯក យស ភីរិទ្ធ ស្នងការរងផែនការងារអត្តសញ្ញាណកម្ម តំណាងលោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ជូនគណៈអធិបតីរួចមក លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈុនស៊ីប បានឡើងថ្លែងការចាប់អារម្មណ៍ដែលផ្តោតលើ ការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ពាក់ព័ន្ធការផ្សព្វផ្សាយដល់កងកម្លាំងនគរបាលជាតិ និងប្រជាពលរដ្ឋឱ្យយល់ដឹងពីបញ្ហាសុខភាព និងការអភិវឌ្ឍន៍ប្រទេស ដែលបាននាំអោយ ប្រទេសទាំងមូលនិង ប្រជាពលរដ្ឋមានសុខភាពល្អ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចំរើន៕

0005

Recently Posts