លោកស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ

  • 2019-03-18 02:00:22
  • Views 339

Shares

លោកស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ

កំពង់ធំ៖ នៅថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៧ព្រឹក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

សមាសភាពអញ្ជើញចូលរួម លោក លោកស្រី នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រីនគរបាល ចំណុះអោយការិយាល័យជំនាញ ចូលរួមប្រមាណ ១៣៩នាក់។

បន្ទាប់ពីពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា មកមន្ត្រីការិយាល័យជំនាញ បានបំបែកជួរដើម្បីចូលរួមបំពេញកិច្ចការងារជំនាញរៀងៗខ្លួនទៅតាមឋានានុក្រម តួនាទី ភារកិច្ច វិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕

1_2
Recently Posts