នគ​របាល​បាន​និយាយ​ថា​ មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា

  • 2021-09-21 03:26:05
  • Views 63

Shares

JAKARTA, (Reuters) - នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីបានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធដែលមានឈ្មោះថា East Indonesia Mujahideen (MIT) មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ។

យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលបានឲ្យដឹងថា ប្រតិបត្តិការរួមគ្នាមួយជាមួយបុគ្គលិកយោធា និងនគរបាលបានសម្លាប់លោក Ali Kalora នៅក្នុងការប្រយុទ្ធគ្នាមួយនៅក្នុងភូមិមួយដែលស្ថិតនៅលើកោះ Sulawesi កាលពីរសៀលថ្ងៃសៅរ៍។

នគរបាលបាននិយាយថា ជនសកម្មប្រយុទ្ធម្នាក់ទៀតដែលមានឈ្មោះថា Jaka Ramadhan ត្រូវបានគេស្គាល់ថា Ikrima ក៏ត្រូវបានបាញ់សម្លាប់ផងដែរ ហើយនគរបាលក៏បានបន្ថែមថា នៅតែបន្តការតាមចាប់ខ្លួនសមាជិកក្រុម MIT ចំនួន បួននាក់ផ្សេងទៀត។

នៅក្នុងការវាយឆ្មក់នេះ នគរបាលបានរកឃើញគ្រឿងផ្ទុះ កាំភ្លើង M16 មួយដើម និងកាំបិតផ្គាក់ពីរ រួមជាមួយភស្តុតាងផ្សេងទៀតដែលបង្ហាញពីសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធ។

លោក Kalora បានឡើងកាន់តំណែងជាប្រធាន MIT បន្ទាប់ពីកងកម្លាំងសន្តិសុខបានសម្លាប់មេដឹកនាំមុនគឺលោក Santoso កាលពីឆ្នាំ ២០១៦ ។

អាជ្ញាធរជឿជាក់ថាក្រុមសកម្មប្រយុទ្ធ MIT នៅពីក្រោយអំពើឃាតកម្មដ៏ឃោរឃៅលើអ្នកភូមិចំនួន បួននាក់ នៅកណ្តាលកោះ Sulawesi កាលពីខែវិច្ឆិកាឆ្នាំ ២០២០ ទោះបីក្រុមនេះមិនបានអះអាងទទួលខុសត្រូវក៏ដោយ។

អតីតមេដឹកនាំលោក Santoso ធ្លាប់ជាជនសកម្មប្រយុទ្ធត្រូវតាមចាប់ច្រើនបំផុតក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនកាន់សាសនាអ៊ីស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក។ លោក Santoso គឺជាជនសកម្មប្រយុទ្ធដំបូងគេម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលបានសន្យាស្មោះត្រង់នឹងក្រុមរដ្ឋអ៊ីស្លាម។

លោក Ridwan Habib អ្នកវិភាគភេរវកម្មនៅសាកលវិទ្យាល័យឥណ្ឌូនេស៊ីបាននិយាយថាក្រុមសកម្មប្រយុទ្ធ MIT ដែលមានមូលដ្ឋាននៅកោះ Sulawesi ទំនងជាមិនបន្តសកម្មភាពបន្ទាប់ពីការស្លាប់របស់មេដឹកនាំរូបនេះឡើយ បើទោះបីជាលោកសង្ស័យថាសមាជិករបស់ក្រុមដែលកំពុងរត់ នឹងបន្តប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខក៏ដោយ។

លោកបានប្រាប់រ៉យទ័រថា “ផ្នែកមួយនៃមនោគមវិជ្ជារបស់ពួកគេគឺ ស្វែងរកសេចក្តីស្លាប់ពីព្រោះពួកគេជឿថាសេចក្តីស្លាប់នឹងនាំពួកគេទៅឋានសួគ៌។ ដោយសារតែមេដឹកនាំរបស់ពួកគេបានស្លាប់ ពួកគេនឹងស្វែងរកសេចក្តីស្លាប់ដូចគ្នា ខ្ញុំមិនប្រាកដថានឹងមានការរៀបចំឡើងវិញនៃក្រុមសកម្មប្រយុទ្ធ MIT ឬជ្រើសរើសមេដឹកនាំថ្មីនោះទេ” ។

កាលពីខែមុន នគរបាលបានចាប់ខ្លួនជនសកម្មប្រយុទ្ធ ៥៣ នាក់ ដែលសង្ស័យថាមានគម្រោងវាយប្រហារនៅថ្ងៃឯករាជ្យជាតិរបស់ឥណ្ឌូនេស៊ី។

ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមដ៏សាហាវបំផុតរបស់ប្រទេសនេះបានកើតឡើងនៅលើកោះទេសចរណ៍ Bali កាលពីឆ្នាំ ២០០២ នៅពេលដែលការបំផ្ទុះគ្រាប់បែកបានសម្លាប់មនុស្ស ២០២ នាក់ដែលភាគច្រើនជាភ្ញៀវទេសចរបរទេស ៕

Indonesian militant leader killed in shootout, police say

JAKARTA, (Reuters) - Indonesian security forces have killed the leader of militant group East Indonesia Mujahideen (MIT), which has ties with Islamic State, police said on Sunday.

A joint operation by military and police personnel killed Ali Kalora in a shootout at a village on Sulawesi island on Saturday afternoon, according to a police statement.

Another militant, identified as Jaka Ramadhan, also known as Ikrima, was also shot dead, police said, adding that a hunt was underway for four other MIT members.

Explosives, an M16 rifle and two machetes were found, along with other evidence of militant activity, following the raid.

Kalora took over as MIT leader after security forces killed its previous head, Santoso, in 2016.

Authorities believed MIT was behind the brutal murder of four villagers in central Sulawesi in November 2020, although the group did not claim responsibility.

Its former leader Santoso was once the most wanted militant in Indonesia, a country with the world’s largest Muslim population. Santoso was one of the first militants in Indonesia to pledge allegiance to Islamic State.

Ridwan Habib, a terrorism analyst with University of Indonesia, said the Sulawesi-based MIT group was unlikely to survive its leader’s death, although he suspected its members who are on the run would continue to fight security forces.

“Part of their ideology is seeking death because they believe death will take them to heaven. With their leader dead, they will seek death as well,” he told Reuters. “I’m not sure there will be a reestablishment (of MIT) or a new leader elected.”

Police last month arrested 53 militants suspected of planning an attack on Indonesia’s independence day.

The country’s deadliest Islamist militant attack took place on the tourist island of Bali in 2002, when bombers killed 202 people, most of them foreign tourists.

009
Recently Posts